Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញហើយ ករណីបាញ់សម្លាប់ខ្លួនឯង និងប្រពន្ធនៅជិតវត្ដដំបូកខ្ពស់ ផ្ដើមពីភ្លើងប្រច័ណ្ឌ

ភ្នំពេញ:សេចក្ដីរាយការណ៍នានាបានឲ្យដឹងថា ករណីប្តីបាញ់សម្លាប់ប្រពន្ធហើយបាញ់ខ្លួនឯង នៅក្នុងផ្ទះលេខ៦២ E0E1 ផ្លូវ ៥៣BTជិតវត្តដំបូកខ្ពស់ សង្កាត់បឹងទំពន់ កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ គឺផ្ដើមចេញពីភ្លើងប្រច័ណ្ឌ។

តាមការសាកសួរស្ត្រីឈ្មោះ អ៊ុក សុផាន់ណា ជាអ្នកនៅក្នុងហេតុការណ៍ដោយកម្មដោយសមត្ថកិច្ចនគរបាលថា ដោយខឹងប្រពន្ធចោទថា មានស្រី ក៍កើតជាជម្លោះ ហើយបុរសជាប្ដីក៍យកកាំភ្លើងខ្លីបាញ់ប្រពន្ធ២គ្រាប់ រួចបាញ់ខ្លួនឯង១គ្រាប់បណ្ដាលឲ្យស្លាប់ទាំងពីរអ្នកតែម្ដង ។

សូមបញ្ជាក់ថា ជនរងគ្រោះជាប្ដីឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយរងផ្នែកបច្ចេកទេស និងគិលានដ្ឋាន នៃនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ ។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីដា អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ៕

Advertisement
Advertisement