Connect with us

Hi, what are you looking for?

ក្នុងស្រុក

ភ្លៀងធ្លាក់ថ្ងៃម្សិលមិញ បណ្តាល​ឲ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ ១៤៣ខ្នង ព្រមទាំង​ផ្លូវ​មួយ​ចំនួន​ក្នុង​ខេត្ត​ប៉ៃលិន

(ប៉ៃលិន)៖ ក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យ​ដឹងថា ដោយ​សារ​ភ្លៀងខ្លាំង​នៅ​ថ្ងៃទី៤ ខែតុលា បាន​បណ្តាល​ឲ្យ​ខេត្តប៉ៃលិន ត្រូវ​ទទួល​រងនូវ​ជំនន់ទឹកភ្លៀង។

ក្នុងនោះទឹកបាន​ជន់ចូលផ្ទះប្រជាពលរដ្ឋចំនួន ១៤៣ខ្នង និងវត្ត ០១កន្លែង ជន់លិចផ្លូវលំ ០១ខ្សែប្រវែង៥០០ម និងខ្នងប្រឡាយប្រវែង ១៧០ម ស្ថិតក្នុងភូមិកូនដំរី ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។

យ៉ាងណាក៏ដោយ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃម្សិលមិញ ទឹកបានស្រកទៅវិញអស់៩៥ ខ្នងផ្ទះ នៅសល់៤៨ ខ្នងផ្ទះ និងផ្លូវស្រកអស់ ៣២០ម នៅសល់ ១៨០ម ខ្នងប្រឡាយ ស្រកអស់ទាំងស្រុង៕

Advertisement
Advertisement