Connect with us

Hi, what are you looking for?

អន្តរជាតិ

មេដឹកនាំហុងកុង៖សេចក្តីស្រឡាញ់ចំពោះប្រទេសមិនមែនជាជំរើសទេ តែជាកាតព្វកិច្ច

អន្តរជាតិ ៖ នៅសប្តាហ៍នេះ ដើម្បីអបអរសាទរខួបលើកទី ៧១ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនលោក លូ ហីនីង ( Luo Huining) ប្រធានការិយាល័យទំនាក់ទំនងកណ្តាលនៃទីក្រុងហុងកុងបានថ្លែងសុន្ទរកថា ដែលលោកបានប្រើពាក្យឃ្លាមួយដែលបង្ហាញពីភាពស្រស់ស្រាយ “ សម្រាប់អ្នកដែល ជាជនជាតិចិន.. សេចក្តីស្រឡាញ់ចំពោះប្រទេសមិនមែនជាជំរើសទេ តែជាកាតព្វកិច្ច” ។

សម្រាប់លោកលូ « មានតែការពង្រឹងមូលដ្ឋានសង្គម និងនយោបាយស្នេហាជាតិ និងស្រឡាញ់ហុងកុងតាមរយៈការបង្កើនការយល់ដឹងអំពីអត្តសញ្ញាណជាតិជាកម្មសិទ្ធិ និងមោទនភាពជាតិប៉ុណ្ណោះ ដែលហុងកុងអាចកំណត់ទិសដៅត្រឹមត្រូវរបស់ខ្លួនបាន »។

ប៉ុន្តែយ៉ាងណាក៍ដោយភាសាស្នេហាជាតិរបស់មេដឹកនាំហុងកុងរូបនេះ បាននាំទៅដល់ការពិចារណាពីស្ថានពិតប្រាកដ ទាក់ទងទៅនឹងសិទ្ធិមនុស្សដែលការតវ៉ារបស់ពលរដ្ឋហុងកុងត្រូវបានបង្ក្រាបយ៉ាងព្រៃផ្សៃដោយអាជ្ញាធរ ៕

លោក លូ ហីនីង ( Luo Huining) ប្រធានការិយាល័យទំនាក់ទំនងកណ្តាលនៃទីក្រុងហុងកុង

Advertisement
Advertisement