Connect with us

Hi, what are you looking for?

ក្នុងស្រុក

តើកាំភ្លើងមកពីណា? សមត្ថកិច្ច​ខេត្តព្រះសីហនុរកឃើញកាំភ្លើង AK ២ដើម ត្រូវគេផ្លុងចោល

(ព្រះសីហនុ)៖ បើ​តាម​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ដោយមានកិច្ចសហការល្អពីប្រជាពលរដ្ឋ កាលពីវេលាម៉ោងជិត៣ទៀបភ្លឺ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នគរបាលបានទៅយកកាំភ្លើងម៉ាក AK ចំនួន២ដើម ដែលមានបង់កាំភ្លើងចំនួន០២ និងគ្រាប់កាំភ្លើងAKចំនួន ១១គ្រាប់ផងដែរ ដែល​ត្រូវគេយកទៅផ្លុងចោលនៅតាមផ្លូវឡើងលើភ្នំ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

បច្ចុប្បន្ន កាំភ្លើងត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងបន្តការស្រាវជ្រាវតាមនិតិវិធី៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement