Connect with us

Hi, what are you looking for?

ក្នុងស្រុក

តុលាការកាត់ទោសអតីតអគ្គនាយក TVFB ឲ្យជាប់ពន្ធនាគារ១៨ខែ តែទោស​ត្រូវព្យួរ

(ភ្នំពេញ)៖ នៅ​សវនាការ​នៅព្រឹក​ថ្ងៃទី៥ ខែតុលា នេះ លោក លិ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ដាក់ពន្ធនាគាររយៈពេល១៨ខែ តែទោសនេះត្រូវអនុវត្តត្រឹមតែ៥ខែ២៨ថ្ងៃ ប៉ុណ្ណោះ សល់ប៉ុន្មានព្យួរ ដែលនេះមានន័យថា លោក សុវណ្ណ រិទ្ធី នឹងត្រូវដោះលែងឲ្យ​មានសេរីភាពឡើងវិញ។

សូមបញ្ជាក់ថា លោក សុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ត្រូវ​បាន​ចោទពីបទ «ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការផ្សាយព័ត៌មានបង្កភាពចលាចលក្នុងសង្គម បន្ទាប់ពីលោក​បាន​កាត់ប្រសាសន៍សម្តេចតេជោ ពាក់ព័ន្ធវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់អ្នករត់ម៉ូតូឌុប នៅពេលជួបវិបត្តិជំងឺកូវីដ១៩៕

Advertisement
Advertisement