Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក សុខ ពេញវុធ ដឹកនាំមន្ត្រីចុះប្រមូលសំរាមកកស្ទះតាមដេប៉ូសំរាម និងសំរាមកកស្ទះតាមដងផ្លូវ

(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី៥ ខែតុលា ម្សិលមិញ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំមន្រ្តីក្រោមឱវាទ កម្លាំងប្រជាការពារខណ្ឌ និងភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ដោយសហការជាមួយកម្លាំងរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ ចុះប្រមូលសំរាមកកស្ទះតាមដេប៉ូសំរាម សំរាមកកស្ទះតាមដងផ្លូវ និងបាញ់ទឹកលាងសម្អាតក្រោយពេលប្រមូលតាមទីតាំងដេប៉ូនីមួយៗ នៅក្នុងមូលដ្ឋានខណ្ឌ ក្នុងអំឡុងពេលដែលបុគ្គលិក និងកម្មករក្រុមហ៊ុនស៊ីនទ្រីកំពុងធ្វើកូដកម្ម បានស្អាត៨០% និងជម្រុញបន្តឱ្យបានស្អាត១០០% ។

ចំពោះប្រតិបត្តិការប្រមូលសំរាមនេះ រដ្ឋបាលខណ្ឌដូនពេញ បានឧបត្ថម្ភរថយន្តសំរាមរបស់សាលារាជធានីភ្នំពេញចំនួន ៨០.០០០៛ ក្នុងមួយឡាន មានចំនួន ០៥ឡាន ហ្សាហ្ស័រ ចំនួន ៦០.០០០រ ចំនួន ០១គ្រឿង ប្រជាការពារខណ្ឌ និងភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចំនួន ២០.០០០៛/នាក់៕

Advertisement
Advertisement