Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោ​សុំព្រះរាជទានទោសចំពោះ​ព្រះមហាក្សត្រ ចំពោះកំហុសអចេតនាមួយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានបង្ហោះសារនៅ​លើបណ្តាញ​សង្គម ដោយ​សុំព្រះរាជទានទោស​ព្រះករុណាព្រះមហាក្សត្រ និង​សម្តេចម៉ែ ចំពោះ​កំហុស​អចេតនា…

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានបង្ហោះសារនៅ​លើបណ្តាញ​សង្គម ដោយ​សុំព្រះរាជទានទោស​ព្រះករុណាព្រះមហាក្សត្រ និង​សម្តេចម៉ែ ចំពោះ​កំហុស​អចេតនា ដោយ​សម្តេចបាន​ពាក់​វ៉ែនតាខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែយាងចេញ​ទៅ​សាធារណរដ្ឋប្រជាមានិតចិននៅ​ព្រលាន​យន្តហោះពោចិនតុង កាលពីព្រឹកមិញ។

សម្តេចតេជោបានបញ្ជាក់ថា «នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតាសជំនួសវិញ»។

«ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ»៕

Advertisement
Advertisement