Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេបញ្ជាការសឹករងស្រុកភ្នំស្រុក ត្រូវ​លុប​ឈ្មោះ​ចេញពី​ក្របខណ្ឌកងទ័ព ក្រោយ​លួច​បើក​ប្រាក់ខែ​២កន្លែង

បើយោង​តាម​លិខិត​មួយ​ច្បាប់​របស់​អង្គភាពប្រឆាំង​អំពើពុករលួយ​បាន​បញ្ជាក់ថា យោធាមួយរូបឈ្មោះ យី គន្ធៈ ឬ យីន គន្ធៈ ឋានន្តរស័ក្តិ វរសេនីយ៍ទោ អត្តលេខ ០១៦៣៤០ ជាមេបញ្ជា​ការ​ផ្នែក​សឹក​រង​ភ្នំស្រុក តំបន់ប្រតិបត្តិការ​សឹករង​បន្ទាយមានជ័យ នៃយោធភូមិ​ភាគទី៥ ត្រូវ​បាន​ដកចេញពី​ក្របខណ្ឌកង​យោធពល​ខេមរភូមិន្ទ ក្រោយ​រកឃើញថា បុគ្គល​រូបនេះ បាន​បើក​ប្រាក់​បៀវត្ស​ ២កន្លែង។

Advertisement
Advertisement