Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាបន្តរកឃើញ​អ្នកមានកូវីដ​១៩​ចំនួន ០១ករណីបន្ថែមទៀតជាជនជាតិខ្មែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​នៅព្រឹក​ថ្ងៃទី៩ តុលា នេះ​ថា គេ​បាន​រកឃើញ​ករណី​កូវីដ​១៩ថ្មី ចំនួន០១បន្ថែមទៀតទៅ​លើ​បុរស​ជនជាតិ​ខ្មែរ​អាយុ ២៩ឆ្នាំ ស្នាក់​នៅ​រាជធានីភ្នំពេញ។

បុរស​រូបនោះ គឺជា​អ្នក​ដំណើរ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​តាម​ជើង​ហោះហើរ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២០ ហើយ​បច្ចុប្បន្ន​អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

តាម​ការ​បញ្ជាក់របស់​ក្រសួងសុខាភិបាល អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១២៨នាក់ (ស្រី៣៣នាក់) ដែលក្នុងចំនួននេះ មានបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំខាងលើនេះដែរ។ រីឯអ្នកដំណើរចំនួន១២៧នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី១០០ខ្នងចំនួន២៩នាក់ និងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញចំនួន៩៨នាក់៕

Advertisement
Advertisement