Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងធ្វើការបោសសំអាតសំរាម និងបាញ់ទឹកលាងផ្លូវ

(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ គិតមកដល់ម៉ោង ៩យប់ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំកម្លាំងធ្វើការប្រមូល បោសសំអាត បាញ់លាងតាមដេប៉ូសំរាម និងដឹកជញ្ជូនសំរាមសំណល់រឹង។

ការបោស​សំអាត ប្រមូលសំរាម​ក្នុង​មូលដ្ឋាននេះ អាជ្ញាធរ​ខណ្ឌដូនពេញ បានប្រើប្រាស់រថយន្តសរុបចំនួន ១៨គ្រឿង (ឡានដឹកសំរាមរបស់សាលារាជធានី ០៨គ្រឿង ឡានបែនចំនួន ១០គ្រឿង), គ្រឿងចក្រសម្រាប់កើបសំរាមចំនួន ០៣គ្រឿង(សារហ្ស័រ) ម៉ូតូកង់បីដឹកជញ្ជូនសំរាមរបស់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង១១ សរុបចំនួន ១៥គ្រឿង ដោយ​ក្នុងនោះ​បានធ្វើការប្រមូល និងដឹកជញ្ជូនសំរាមទៅទីលានសរុបបានចំនួន ២៩ជើង (ឡានសំរាមសាលារាជធានីបានចំនួន ២១ជើង ឡានបែនបានចំនួន ០៨ជើង)៕

Advertisement
Advertisement