Connect with us

Hi, what are you looking for?

ក្នុងស្រុក

នៅខេត្តព្រះសីហនុយប់មិញ ចិនដេញវាយគ្នា​តាម​ដង​ផ្លូវ សមត្ថកិច្ច​ឃាត់បាន​៦នាក់

(ព្រះសីហនុ)៖ ជនជាតិចិន​ចំនួន​៦នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ធ្វើ​ការ​ឃាត់​ខ្លួន​កាលពីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៩ ខែតុលា ឆ្នាំ​២០២០​នេះ ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជនជាតិចិនចំនួន២នាក់​ផ្សេង​ទៀត​បណ្តាល​ឲ្យ​រងរបួស នៅ​ចំណច​ភូមិ​៦ សង្កាត់៤ ក្រុងព្រះសីហនុ។

ជនសង្ស័យ​ទាំង​៦នាក់​ដែលសមត្ថកិច្ច​ឃាត់ខ្លួន ត្រូវ​បញ្ជាក់ថា ១. ឈ្មោះ ZHANG SU CHUAN អាយុ ៣៤ឆ្នាំ, ២. ឈ្មោះ YIN FU អាយុ27ឆ្នាំ, ៣. ឈ្មោះ LAN BI BANG អាយុ៣១ ឆ្នាំ , ៤. ឈ្មោះ CHEN XIAN TAO អាយុ៣១ ឆ្នាំ, ៥. ឈ្មោះ WEI CAI BAO អាយុ២៣ ឆ្នាំ និង៦. ឈ្មោះ LIN TING YAN អាយុ ៣០ ឆ្នាំ។

ជាមួយគ្នានេះដែរ សមត្ថកិច្ច​ក៏​បាន​ដក​ហូត​សម្ភារៈមួយចំនួនផងដែររួមមាន៖ ១. រថយន្តតាក់សុីចិនមួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 2B-1821, ទូរសព្ទ័ចំនួន០៧គ្រឿង និងកាំបិតចំនួន០២។

ចំណែកជនរងគ្រោះទាំង២នាក់ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យថៃខាង៕

Advertisement
Advertisement