Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរ​ខេត្ត​បាត់ដំបង ប្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ស្ទឹងសង្កែ​បង្កើន​ការ​ប្រុងប្រយ័ត្នខ្ពស់ ព្រោះតែ​ទឹកស្ទឹងនឹងអាចហក់ឡើងខ្លាំង

រដ្ឋបាល​ខេត្ត​បាត់ដំបងបានប្រកាស​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅ​តាម​បណ្តោយ​ដង​ស្ទឹងសង្កែ សូម​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់ ព្រោះតែ…

(បាត់ដំបង)៖ រដ្ឋបាល​ខេត្ត​បាត់ដំបងបានប្រកាស​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅ​តាម​បណ្តោយ​ដង​ស្ទឹងសង្កែ សូម​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់ ព្រោះតែ​អាជ្ញាធរ​នឹង​បើកទ្វារ​បង្ហូរ​ទឹក។

តាម​រដ្ឋបាល​ខេត្ត​បាត់ដំបងថា ដោយសារភ្លៀងនៅតែបន្តធ្លាក់នៅប៉ែកខាងលើ វាបានធ្វើឲ្យ​អាងស្តុកទឹកពេញ ដែលតម្រូវ​ឲ្យ​បើកទ្វារទឹកបង្ហូចូលក្នុងស្ទឹងសង្កែ ធ្វើឲ្យ​កម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក។

ព័ត៌មានបឋមក៏​បាន​បង្ហាញដែរថា នៅតំបន់ទំនាប នៃស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ក៏​ត្រូវទឹកជន់លិច ក្នុងនោះមានស្រុកសំឡូត រុក្ខគិរី មោងឬស្សី ភ្នំព្រឹក និងស្រុកសំពៅលូនផងដែរ។

តាមការជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃតី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ​២០២០ ប្រទេស​កម្ពុជាប្រព័ន្ធសម្ពាធទាប​នឹង​បន្ត​លាត​សន្ធឹង​ឆ្លង​កាត់លើ​ប្រទេស​កម្ពុជា ដោយ​ភ្ជាប់​ទៅ​នឹង​សម្ពាធ​ទាប​មួយ​ទៀត​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង បណ្តាល​ឲ្យ​កម្ពុជា​មាន​ភ្លៀងធ្លាក់​ស្ទើរ​ទូទាំង​ប្រទេស។ ​ជាមួយគ្នានេះ​ក្រសួង​ធនធានទឹក ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីប្រជុំជន ទី​ទំនាប​ក្បែរ​ផ្លូវទឹក និង​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើ ដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕

Advertisement
Advertisement