Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជំនន់ទឹកភ្លៀង​កំពុង​តែវាយ​ប្រហារ​ខេត្តពោធិ៍សាត់ និង​បាត់ដំបង

បើ​តាម​អ្នក​នាំពាក្យ​ក្រសួងធនធានទឹក និង​ឧតុនិយម​បាន​ឲ្យដឹងថា បច្ចុប្បន្ន​នេះ ជំនន់ទឹកភ្លៀង​កំពុង​តែវាយ​ប្រហារ​ខេត្ត​ពោធិ៍សាត់ និង​បាត់ដំបង ដោយ​បង្ករ​ឲ្យ​ដីស្រែ និង​ផ្ទះ​សម្បែង​របស់ប្រជាពលរដ្ឋ​​នៅ​ក្នុង​ខេត្ត​ទាំងពីរនេះ​រង​ការ​ខូចខាត។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា ជំនន់ទឹកភ្លៀង​ក្នុង​ខេត្ត​ទាំងពីរនេះ គឺខេត្តពោធិ៍សាត់មានសភាពធ្ងន់ធ្ងរជាងខេត្តបាត់ដំបង ព្រោះខេត្តពោធិ៍សាត់មានទឹកធ្លាក់ពីជួរភ្នំក្រវាញ ហើយហូរតាមរយៈស្ទឹងពោធិ៍សាត់ ដែលជាហេតុធ្វើឱ្យកម្ពស់ទឹកស្ទឹងខេត្តពោធិ៍សាត់មានការកើនឡើង។

យ៉ាងណាក៏ដោយ បើ​តាម​ការ​ព្យាករ ស្ថានភាពទឹកជំនន់នៅខេត្តពោធិ៍សាត់ បើសិនជាពុំមានភ្លៀងធ្លាក់បន្ថែមគឺត្រូវការរយៈពេលប្រហែលពី២៤-៣៦ម៉ោងទៀត ស្ថានភាពទឹកមានភាពធូរស្រាលវិញ។

ចំណែកឯនៅខេត្តបាត់ដំបង ភ្លៀងធ្លាក់នៅក្នុងរយៈពេល៣ថ្ងៃនេះ ធ្វើ​ឲ្យ​កម្ពស់ទឹកនៅខេត្តបាត់ដំបងកើនឡើង២០០មម។ តែយ៉ាងណា ខេត្តបាត់ដំបងជាខេត្តមួយដែលសម្បូរទៅដោយភ្នំ ដូច្នេះក្រសួងព្យាករណ៍ថា ជំនន់ទឹកភ្លៀងអាចនឹងស្រកលឿនជាខេត្តពោធិ៍សាត់៕

Advertisement
Advertisement