Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក ឃួង ស្រេង ៖ មកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញមានសម​ត្ថភាពប្រ​មូល​សំ​រា​ម​​បា​ន២០០០តោនក្នុងមួយថ្ងៃ

លោក ឃួង ស្រេង អភិបាលរាជ​ធានីភ្នំ​ពេ​ញ​​បា​ន​បញ្ជាក់នៅរសៀលថ្ងៃទី០៩ តុលា ឆ្នាំ២០២០នេះថា មកដល់​ពេលនេះ​ទាំង​១​៤​ខ​ណ្ឌនិងសង្កាត់ទាំង១០៥បាននិងកំពុងដុតដៃដុត​ជើងទាំងយប់ទាំ​ងថ្ងៃដើម្បី​ធ្វើសក​ម្មភាព​ប្រមូ​​ល​សំ​​រាមនៅក្នុងរាជធានីភ្នំពេញ ដែលពេលនេះក្នុងមួយថ្ងៃ​យើងប្រមូ​លសំ​រា​ម​បា​ន ប្រ​មា​ណ​២០០០តោន ខណៈនៅរាជធានីភ្នំពេញ ក្នុងមួយថ្ងៃមានស​ម្រាមចំ​នួន​២៨​៦៥​តោ​ន​។

ជាមួយ​គ្នា​នេះ លោក​អភិបាល​បាន​សម្តែង​នូវ​ការ​ជឿ​ជា​ក់ថា មិនយូរទេការប្រមូលសំរាមនឹងលែងជាបញ្ហា បើទោះបីកម្មករស៊ិនទ្រី ធ្វើកូដ​ក​ម្ម​មិ​ន​ប្រមូលសំរាមក៏ដោយ។

តាមការ​លើក​ឡើង​របស់​លោក ឃួង ស្រេង ថា កិច្ចការងារ​ប្រមូលសំរា​មនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ​បា​ន​គិ​ត​គូ​រ​តាំ​ង​ពី​ឆ្នាំ​២០១៩មក ដោយបានចែកម៉ូតូកង់​បីសម្រាប់ដឹកសំរាមនៅតាមបណ្ដា​ខណ្ឌទាំង​១៤ ​និ​ង​ស​ង្កាត់ទាំង១០៥ ជាមួយ​នឹងការ​ទិ​ញ​គ្រឿ​ង​ច​ក្រចំនួន៧០គ្រឿង ដើម្បីដឹកជញ្ជូនសំរា​ម​ទៅ​ចាក់ទីលានផងដែរ ។

សម្រាប់ដំណាក់​កាលនេះ បើ​តាម​ការ​លើក​ឡើង​របស់​លោក​អភិបាល​រាជធានីថា ទាំងអគ្គស្នងការនគរបាលជាតិ ទាំង​អ​គ្គ​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានសន្យាបញ្ជូនកងក​ម្លាំងប្រដាប់អាវុធទាំ​ង​ពី​រភេ​ទនេះប្រមាណ២ពាន់នាក់ មកជួយលើការងារដឹកជញ្ជូននិងប្រមូលសំរាមនៅរាជធានី​ភ្នំ​ពេ​ញ​ផងដែរ។ តែទោះបីជាយ៉ាងណាក្តីកម្លាំងទាំងនេះ គឺមិនទាន់យកមក​ប្រើប្រាស់​នៅឡើ​យ​ទេ។

ជាមួយ​គ្នា​នេះ​ដែរ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូ​ន​ប្រជា​ព​ល​រ​ដ្ឋ​ទាំ​ង​អ​ស់មេត្តាទុកដាក់ វេចខ្ចប់សំរាមឱ្យបានល្អ កុំយកទៅបោះចោលនៅតាមទីសាធារណៈ អា​ច​យ​កទៅដាក់នៅដេប៉ូ ចាក់សំរាមដែលរៀបចំឡើងដោយអាជ្ញាធរខណ្ឌនៅក្នុងរាជធានី​ភ្នំពេ​ញ​ ដោយ​ការធ្វើបែបនេះនិងជួយសម្រួល​ការងារច្រើនសម្រា​ប់ក្រុ​មកា​រងារ​ដឹក​ ជញ្ជូ​នសំរាម​រ​ប​​​ស់​យើ​​ង​៕

Advertisement
Advertisement