Connect with us

Hi, what are you looking for?

ក្នុងស្រុក

មួយថ្ងៃនេះ រដ្ឋបាលខណ្ឌដូនពេញដឹកសំរាម​ចេញ​ពីមូលដ្ឋាន​ចំនួន៣០ជើង

(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ គិតមកដល់ម៉ោង៤រសៀល កម្លាំង​រដ្ឋបាល​ខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌ បានបន្តធ្វើការប្រមូល បោសសំអាត បាញ់លាងតាមដេប៉ូសំរាម និងដឹកជញ្ជូនសំរាមសំណល់រឹង។

ការ​ប្រមូល​សំរាម​នៅថ្ងៃនេះ រដ្ឋបាល​ខណ្ឌបានប្រើប្រាស់រថយន្តសរុបចំនួន ១៨គ្រឿង (ឡានសំរាមសាលារាជធានី ០៨គ្រឿង ឡានបែនចំនួន ១៥គ្រឿង), គ្រឿងចក្រសម្រាប់កើបសំរាមចំនួន ០៤គ្រឿង(សារហ្ស័រ) ម៉ូតូកង់បីដឹកជញ្ជូនសំរាមរបស់រដ្ឋបាលខណ្ឌ និងសង្កាត់ទាំង១១ សរុបចំនួន ១៥គ្រឿង។

ក្នុងនោះ ជាលទ្ធផល​គិត​មក​ដល់ល្ងាចមិញនេះ រដ្ឋបាល​ខណ្ឌបានធ្វើការប្រមូល និងដឹកជញ្ជូនសំរាមទៅទីលានសរុបបានចំនួន ៣០ជើង (ឡានសំរាមសាលារាជធានីបានចំនួន ១៦ជើង ឡានបែនបានចំនួន ១៤ជើង)៕

Advertisement
Advertisement