Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រាប់​ឲ្យ​កង​ទ័ព​ចូលរួម​ជួយសង្រ្គោះ​ប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ក្រីក្រសួងការពារជាតិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានប្រាប់ទៅ​ដល់កងទ័ពទាំងអស់ ត្រូវតែចូលរួមឲ្យ​បានម៉ឺងម៉ាត់ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋពីជំនន់ទឹកភ្លៀង ដែល​កំពុងតែកើតមាននៅពេលនេះ។

ប្រមុខកង​ទ័ព​កម្ពុជា បានសរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងគ្រាដែលយើងកំពុងទទួលរងនូវជំនន់ទឹកភ្លៀង ដែលបានបណ្តាលឱ្យលិចលង់នៅតាមបណ្តាខេត្តមួយចំនួន។ កងយោធពលខេមរភូមិន្ទ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមឱ្យបានម៉ឺងម៉ាត់ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋយើង ក្នុងករណីមានតម្រូវការជួយសង្គ្រោះចាំបាច់នានា»៕

Advertisement
Advertisement