Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងស្នើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ និង​ភាគ​ខាង​ជើង​បង្កើន​ការ​ប្រុងប្រយ័ត្ន​

ជំនន់ទឹកភ្លៀងដែលបានធ្វើ​ឲ្យ​ជន់លិចខេត្តប៉ៃលិនកាលពីពេលថ្មីៗនេះ (រូប៖ ក្រសួងធនធានទឹក)

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និង​ឧតុនិយម បានធ្វើ​ការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់​នៅ​បណ្តា​ខេត្ត​ភាគ​ពាយព្យ និង​ភាគ​ខាងជើង ក្នុង​ភូមិ​សាស្រ្ត​ជួរ​ភ្នំដងរែក និង​ជួរ​ភ្នំក្រវាញ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះតែ​ភ្លៀង​នឹង​អាច​បន្ត​រយៈ​ពេល​ច្រើន​ថ្ងៃទៀត។

តាម​ការ​បញ្ជាក់របស់ក្រសួងថា កម្ពុជាកំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប​ ហើយកំពុងបន្តទទួលឥទ្ធិពលនៃប្រព័ន្ធសម្ពាធទា​ប (ITCZ) ហើយសម្ពាធទាបសកម្ម (Action Low) នៅចុងសម្ព័ន្ធនៃសម្ពាធទាប​នឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់។

ជំនន់ទឹកភ្លៀងដែលបានធ្វើ​ឲ្យ​ជន់លិចខេត្តប៉ៃលិនកាលពីពេលថ្មីៗនេះ (រូប៖ ក្រសួងធនធានទឹក)

ករណីនេះ នឹងបង្កឲ្យកម្ពុជាមានភ្លៀងធ្លាក់បន្តច្រើនទៅថ្ងៃខាងមុខទៀត ក្នុងកម្រិតមធ្យមទៅច្រើន ដែលបណ្តាលឲ្យភាគពាយ័ព្យ និងភាគខាងជើង ស្ថិតនៅក្នុងភូមិសាស្ត្រជួរភ្នំដងរែក និងជួរភ្នំក្រវាញ នៅតំបន់មាត់សមុទ្រ លើផ្ទៃសមុទ្រ អាចមានភ្លៀងបន្ថែមទៀត ធ្វើឲ្យខ្យល់បោកបក់លាយឡំ និងរលកសមុទ្រខ្ពស់ៗជាដើម។

ដូច្នេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសាធារណៈជន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើនេះ ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

Advertisement
Advertisement