Connect with us

Hi, what are you looking for?

ក្នុងស្រុក

សង្វៀនជល់មាន់នៅភ្នំដិន បើក​ឲ្យ​ខ្មែរ​ចូលលេង មាន​ទាំង​ប៉ូលិសផង ដោយ​មិន​ខ្លាចពីកូវីដ១៩

ទីតាំងជល់មាន់ស្ថិត​ក្នុងកាស៊ីណូក្បែរច្រកអន្តរជាតិភ្នំដិន

(តាកែវ)៖ សង្វៀន​ជល់​មាន់​ក្រោម​ផ្លាក​កាស៊ីណូ ស្ថិត​នៅ​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ភ្នំដិន ពេលនេះ​បាន​បើក​លេង​ឡើងវិញ​យ៉ាង​គគ្រឹកគគ្រេង ដោយ​មាន​សុទ្ធ​សឹង​តែជាជនជាតិខ្មែរ​ចូល​លេង ដោយ​មិន​បារម្ភអ្វីទាំងអស់។

តាម​សេចក្តីរាយការណ៍ថា ការ​បើក​លេង​ឡើងវិញនេះ គឺមានរយៈ​ពេល​ប៉ុន្មាន​ខែមក​ហើយ ដោយ​អ្នក​មក​ចូល​លេង​ទៀតសោត មិន​មាន​ជនជាតិ​បរទេស​នោះទេ ដោយ​ភាគ​ច្រើន​គេ​ឃើញ​សុទ្ធ​សឹង​តែជនជាតិខ្មែរដែល​ច្បាប់ហាមឃាត់ ហើយ​ពេល​ខ្លះ គេ​ឃើញ​មាន​ទាំង​រថយន្ត​ពាក់​ស្លាក​លេខ​នគរបាល​ចូល​ទៅ​លេង​ទៀតផង។

ទីតាំងជល់មាន់ស្ថិត​ក្នុងកាស៊ីណូក្បែរច្រកអន្តរជាតិភ្នំដិន

ចំពោះ​ករណីនេះ លោក យុគ សារ៉ាត់ អធិការនគរបាល​ស្រុកគិរីវង់ បានថ្លែងថា កាស៊ីណូនោះ​គឺមាន​ច្បាប់អនុញ្ញាត​ ហើយរយៈ​ពេល​កន្លងមក រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​កាស៊ីណូបើក​ឡើងវិញ ក្រោយ​ការ​ធូរ​ស្រាល​ពីវីរុស​កូវីដ​១៩ ដូច្នេះ​ហើយ​ទើប​បាន​ជាមាន​សកម្មភាព​លេង​ឡើងវិញ​យ៉ាងដូចនេះ។

ចំពោះ​ករណី​ដែលមាន​ជនជាតិខ្មែរ​ចូលលេងវិញ លោកអធិការបានថ្លែងថា លោក​មិនបានដឹងទេ ព្រោះសូម្បីតែ​ទៅ​ក្បែរ​ក៏​លោក​មិន​ហ៊ានទៅផង លុះ​ត្រា​តែមាន​បទ​ល្មើស​កើតឡើង ដោយ​កាស៊ីណូនោះ​គេ​ប្រើសុទ្ធ​សឹង​តែ​ទាហានព្រំដែន​ការពារ ព្រមទាំង​សន្តិសុខ​ឯកជនរបស់គេ៕

រថយន្តពាក់ស្លាកលេខនគរបាល ចូលទៅលេងកាស៊ីណូ

រថយន្តពាក់ស្លាកលេខនគរបាល ដែលគេថតបាននៅក្នុងកាស៊ីណូ

Advertisement
Advertisement