Connect with us

Hi, what are you looking for?

ក្នុងស្រុក

បញ្ហាសំរាមកកស្ទះដោយសារកម្មករក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្ម ត្រូវបានចាត់វិធានការដោះស្រាយរួច និងលែងជាបញ្ហាសម្រាប់មូលដ្ឋានខណ្ឌដូនពេញទៀតហើយ

(ភ្នំពេញ)៖គិតត្រឹមថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០នេះ មានរយៈពេល ០៩ថ្ងៃហើយ ដែល លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ រួមទាំង លោក លោកស្រីអភិបាលរងថ្នាក់ដឹកនាំខណ្ឌ លោក លោកស្រីប្រធាន និង សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១១ ទីរួមផ្សារទាំង៣ កម្លាំងប្រជាការពារខណ្ឌ និង ភ្នាក់ងារអនាម័យសង្កាត់ទាំង១១ បានរួមគ្នាធ្វើការប្រមូល សំអាត និងដឹកជញ្ជូនចេញ ដោយការខិតខំយ៉ាងសស្រាក់សស្រាំ និងលែងមានបញ្ហាកកស្ទះសំរាមតាមដេប៉ូបន្តទៀត។

សូមបញ្ជាក់ថា ការប្រមូល សំអាត និងដឹកជញ្ជូនសំរាមនាពេលនេះរដ្ឋបាលខណ្ឌដូនពេញ បានប្រើប្រាស់គ្រឿងចក្រ និងរថយន្តរួមមាន: រថយន្តដឹកសំរាមរបស់សាលារាជធានីភ្នំពេញចំនួន ០៨គ្រឿង, រថយន្តបែនធុនធំចំនួន ១១គ្រឿង, សារហ្ស័រចំនួន ០៣គ្រឿង, រថយន្តកូរ៉េសាលាខណ្ឌចំនួន ០៤គ្រឿង និង ម៉ូតូអនាម័យចំនួន ១១គ្រឿង ដោយបែកចែកជាក្រុមៗ ដោយធ្វើការប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង មិនថាថ្ងៃឬយប់ឡើយ ហើយជាលទ្ធផលថ្ងៃចុងក្រោយនេះ បានប្រមូលអស់ជាស្ថាពរ គ្មានសំរាមកកស្ទះដូចមុនទៀតទេ។

Advertisement
Advertisement