Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខណ្ឌដូនពេញ​បើក​កិច្ច​ប្រជុំ​បន្ទាន់ ពី​បញ្ហា​កកស្ទះសំរាម និង​ការដឹកជញ្ជូនសំរាម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពីបញ្ហាកកស្ទះសេវាប្រមូល និងដឹកជញ្ជូនសំរាមក្នុងខណ្ឌដូនពេញ។

តាមរយៈកិច្ចប្រជុំនេះ លោកអភិបាលខណ្ឌ បានពាំនាំការកោតសរសើររបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចំពោះការឆ្លើយតបដោះស្រាយយ៉ាងជោគជ័យលើការប្រមូលសំរាមទូទាំងខណ្ឌ ក្នុងកំឡុងពេលដែលជួបបញ្ហាកកស្ទះសេវាប្រមូលនិងដឹកជញ្ជូនសំរាម។

អង្គប្រជុំបានកំណត់ទីតាំងដេប៉ូស្តុកសំរាមបណ្តោះអាសន្ននៅតាមបណ្តាសង្កាត់ទាំង១១ និងធ្វើការបែងចែកថ្នាក់ដឹកនាំខណ្ឌនិងមន្ត្រីទាំងអស់ក្នុងការចូលរួមត្រួតពិនិត្យនិងជម្រុញការផ្តល់សេវាប្រមូលនិងដឹកជញ្ជូនសំរាមនៅតាមបណ្តាសង្កាត់ទាំង១១ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

Advertisement
Advertisement