Connect with us

Hi, what are you looking for?

អន្តរជាតិ

លោក ប្រាយុទ្ធ ដាក់ទីក្រុងបាងកកក្នុងគ្រាអាសន្ន ដើម្បីទប់ទល់ក្រុមបាតុករ

(ថៃ)៖ លោក ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃនេះបានប្រកាសដាក់ទីក្រុងបាងកក ក្នុងគ្រាអាសន្ន ដែលជាវិធានការមួយក្នុងការតទល់ជាមួយពួកបាតុករ ដែលធ្វើការតវ៉ាឲ្យលោកលាលែងពីតំណែងកាន់តែមានទ្រង់ទ្រាយធំឡើង។

មន្ត្រីប៉ូលីសបានថ្លែងថា មានមនុស្សមួយក្រុមបានធ្វើ​ការញុះញង់ ដើម្បីឲ្យ​មាន​ជួបជុំគ្នាដោយខុសច្បាប់ក្នុងទីក្រុងបាងកក ដូច្នេះហើយ​អាជ្ញាធរ​ចាំបាច់ប្រកាន់យកវិធានការបន្ទាន់ដើម្បីបញ្ចប់ស្ថានការបែបនេះ។

នៅ​តាម​ដង​ផ្លូវ​នានា​ក្នុងទីក្រុង​បាងកក ពួកបាតុកបាន​ធ្វើ​ការ​អំពាវនាវឲ្យបន្ថយអំណាចព្រះមហាក្សត្រ និងទាមទារឲ្យលោក ប្រាយុទ្ធ លាលែងចេញពីតំណែង។ ពួកគេបានបោះជំរុំនៅក្បែរការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី និងបានដើរដង្ហែរក្បួនដោយមានកាន់រូបរបស់ព្រះមហាក្សត្រថៃវិជ្ជរ៉ា ឡុងកនផងដែរ កាលពីថ្ងៃពុធម្សិលមិញ៕

Advertisement
Advertisement