Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តព្រះសីហនុទទួលអំណោយ​ពីសប្បុរសជន សម្រាប់​ចែកជូនដល់ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានទទួលអំណោយមនុស្សធម៌ពីសប្បុរសជនជូនដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗដូចជា ទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះ បាក់រលំអាគារ -ល-។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះលោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមចំណែកផ្តល់សម្ភារៈផ្សេងៗ ដូចជាថវិកាមួយចំនួន ដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ។

អំណោយមនុស្សធម៌ពីសប្បុរសជនមានដូចជា៖ លោកស្រី គ្រីណាវឿន ម្ចាស់តូប៨៨៨ ឆ្នេរអូរឈើទាលបានឧបត្ថមថវិកាចំនួន ៥,០០០ដុល្លា, លោកឧកញ៉ា ខូវ ប៉ោស៊ាង និងលោកជំទាវ បានឧបត្ថម្ភមីចំនួន ១០០កេះធំ, លោកឧកញ៉ា គិត ប៊ុន និង លោកជំទាវ បានឧបត្ថម្ភមីចំនួន ៥០កេះធំ, លោកឧកញ៉ា គុយ ណាត បាទឧបត្ថម្ភថវិកាចំនួន ២,៥០០ដុល្លារ, ឯកឧត្តម តុល លន (បុរីលនស៊ីធី) ឧបត្ថម្ភថវិកាចំនួន ២,០០០ ដុល្លារ, ក្រុមហ៊ុន Cambodia Energy Limited បានឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារ។

គួរ​បញ្ជាក់ដែរថា មក​ទល់ពេលនេះ ខេត្ត​ព្រះសីហនុ​នៅ​មិន​ទាន់ទទួលរងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ឡើយទេ ខណៈ​ដែល​ខេត្ត​ក្រុងចំនួន១៩បានរងគ្រោះ៕

Advertisement
Advertisement