Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលរាជធានីភ្នំពេញ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់ផ្សារព្រែកជ្រៃ ចាកចេញពីផ្ទះ​មក​កាន់ទីទួលសុវត្ថិភាព

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើ​ការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ដែល​កំពុងរងគ្រោះដោយ​ទឹកជំនន់​នៅ​ភូមិសាស្រ្ត​ផ្សារ​ព្រែកជ្រៃ សូម​ចាកចេញពីលំនៅដ្ឋាន​មក​កាន់ទីទួលសុវត្ថិភាព ដោយ​កុំ​នៅ​ស្តាយ​ទ្រព្យ​សម្បត្តិ។

តាមការបញ្ជាក់របស់លោក​អភិបាល​រាជធានី ពេលនេះ រដ្ឋបាល​រាជធានី​រៀបចំ​រោងតង់ សុំ​ផ្ទះល្វែង​គេ​២​ល្វែង ជូន ជា​មូ​យ​និង​ការឧបត្ថម្ភ​គ្រឿង ហូបចុក​ដូចជា ទឹក មី​ជាដើម​។ ដូច្នេះសូម​​​ប្រជាពលរដ្ឋ​ទាំងអស់ ចេញពី​លំនៅដ្ឋាន​មកកាន់​ទីទួល​សុវត្ថិភាព ដោយ​កម្លាំង​យើង​ជា​អ្នក​ជួយ​ដឹកជញ្ជូន ប្រកបដោយ​សុវត្ថិភាព បង​ប្អូន​កុំ​ស្តាយទ្រព្យ​សម្បត្តិ គិតពី​អាយុជីវិត​ជាធំ​។

នៅព្រឹក​ថ្ងៃ​១៥​តុលា​នេះ កំណាត់​ផ្លូវ​ចំការ​ដូង​២១៧ ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ កំពុង​គំរាមកំហែង​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​នៅឡើយ​ទេ​។ បើតាម​ការបញ្ជាក់របស់អាជ្ញាធរ ប្រជាពលរដ្ឋ​រងគ្រោះ​នៅក្នុង​តំបន់​ខាងលើ​មាន​ចំនួន​២៨០០​នាក់ ហើយ​១​យប់​ពេញ យប់​ម៉ិ​ញ​នេះ កម្លាំង​ជម្លៀស​ប្រជាពលរដ្ឋ​បាន​ជាង​៥០០​នាក់ ហើយ​ព្រឹក​នេះ បាន​បន្តសកម្មភាព​ជួយសង្គ្រោះ​បន្តទៀត​៕

Advertisement
Advertisement