Connect with us

Hi, what are you looking for?

ក្នុងស្រុក

សូមបងប្អូនប្រុងប្រយ័ត្ន ព្យុះទី១៧ នឹង​មក​ដល់​វៀតណាមនៅចុងសប្តាហ៍នេះ ធ្វើ​ឲ្យ​កម្ពុជា​មានភ្លៀងធ្លាក់ខ្លាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ តុលា

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និង​ឧតុនិយម​បាន​ឲ្យដឹងថា នៅថ្ងៃនេះ សម្ពាធ​ទាប​សកម្មមួយ កំពុង​តែស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​វានឹង​វិវត្តខ្លួន​ទៅជា​ព្យុះទី១៧​ឈ្មោះ សូឌែល (SAUDEL) ដោយ​ធ្វើ​ដំណើរ​ចូល​មក​ប៉ែក​ខាង​ត្បូង នៃ​ប្រទេស​វៀតណាម នៅថ្ងៃទី១៧ ខែតុលា ខណៈ​ដែល​ប្រព័ន្ធ​សម្ពាធទាប​កំពុង​បន្ត​អូសបន្លាយ​ពី​លើ​កម្ពុជា។

តាម​ការ​ព្យាកររបស់ក្រសួង លក្ខណៈបែបនេះ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​នៅប្រទេស​កម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២០ មានស្ថានភាពដូចខាងក្រោម៖

១.បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប រួម​មាន ខេត្ត​សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កណ្តាល និង​រាជធានីភ្នំពេញ នឹង​អាច​មាន​ភ្លៀងធ្លាក់ច្រើន​ជាប់បន្ត។

២.បណ្តា​ខេត្ត​នៅ​តំបន់ជួរ​ភ្នំដងរែក ខ្ពង់រាបភាគឦសាន និង​ខេត្ត​ជាប់ព្រំដែន​ប្រទេស​វៀតណាម រួម​មាន ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម នឹង​អាច​មាន​ភ្លៀងធ្លាក់ពីបង្គយរ ទៅច្រើន។

៣.តំបន់មាត់សមុទ្រ អាច​មាន​ភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និង​នៅ​លើ​ផ្ទៃ​សមុទ្រ នឹង​អាច​មាន​ភ្លៀងធ្លាក់​ច្រើន រួម​ជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ៕

Advertisement
Advertisement