Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីពិនិត្យ​មើល​សកម្មភាព​ស្តារប្រព័ន្ធលូបង្ហូរទឹក នៅ​សង្កាត់លេខ១

(ព្រះសីហនុ)៖ នៅថ្ងៃទី១៥ តុលា នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលសកម្មភាពកាយស្ដារប្រព័ន្ធលូបង្ហូរទឹកនៅក្នុងបរិវេណសាលាបឋម និងអនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពកាយស្តាលូនៅក្នុងបរិវេណសាលាបឋម និងអនុវិទ្យាល័យសាគូរ៉ា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យកគ្រឿងចក្រកាយស្តាប្រព័ន្ធលូក្នុងសាលារៀននេះឡើងវិញ ដើម្បីរំដោះជំនន់ទឹកភ្លៀងហូរបានលឿន ដោយសារតែសាលារៀននេះមាននីវ៉ូទាប ដូច្នេះពេលភ្លៀងធំម្តងៗតែងតែជួបនូវជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះយើងមានតែរួមគ្នាកាយស្តាប្រព័ន្ធលូនេះបន្តទៀត រង់ចាំក្រុមហ៊ុនសាងសង់ផ្លូវធ្វើមកដល់យើងនឹងដាក់លូធំ ដើម្បីរំដោះជំនន់ទឹកភ្លៀងបានទាន់ពេលវេលាសម្រាប់ការសិក្សារបស់សិស្សានុសិស្សទាំងពីរកម្រិត។

លោក គួច ចំរើន បន្តថា បញ្ហាចំពោះមុខយើងត្រូវដាក់គ្រឿងចក្រនៅតាមអូប្រឡាយ ដើម្បីជួយស្តាប្រព័ន្ធលូ អូ ប្រឡាយរំដោះទឹកភ្លៀងបានទាន់ពេលវេលា ទន្ទឹមនោះក៏សំណូមពរប្រជាពលរដ្ឋចូលរួមសហការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវចៀសវាងការបោះចោលរាយប៉ាយនាំឱ្យបាត់បង់សោភ័ណភាព បរិស្ថានក្នុងក្រុងរបស់យើង៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement