Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឈ្មួញ​លួច​ដឹកឈើចេញពីខេត្តព្រះវិហារ តែត្រូវ​មន្រ្តីបរិស្ថានបឹងពែរចាប់បាន ក្រោយឡានបែកកង់

(ព្រះវិហារ) ៖ តាមមន្រ្តីបរិស្ថានបាន​ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែតុលា ម្សិលមិញ មាន​រថយន្តស៊ីណា២គ្រឿង បានដឹកឈើប្រណិតចេញពីស្រុកសង្គមថ្មី ឆ្ពោះទៅខេត្តកំពង់ធំតាមបណ្តោយផ្លូវ លេខ ៦២ ប៉ុន្តែមកដល់ចំណុចចំការកៅស៊ូ ស្ថិតនៅភូមិ អូពោធិ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការប្រដេញពីក្រោយរបស់មន្រ្តីបរិស្ថានបឹងពែរ ក៏​ចាប់បាន​រថយន្ត​១គ្រឿងក្រោយ​បែក​កង់ទៅមុខលែងរួច ចំណែក​រថយន្ត​១គ្រឿងទៀតបានរត់រួច។

ចំពោះករណីនេះ លោក មាស ញឹម នាយកដែនជំរកសត្វព្រៃបឹងពែរ បានឲ្យ​ដឹងថា រថយន្តដែលដឹកឈើនោះ ពាក់ស្លាកលេខ ២A.៦១៥៤.ខាងក្នុងរថយន្តមានឈើឈ្លីកចំនួន ១៦៥០ ម៉ែត្រគូប ចំណែកអ្នកបើកបរ រត់គេចខ្លួន ដោយសុវត្ថិភាព។

បច្ចុប្បន្នរថយន្តដឹកឈើនោះ ត្រូវ​បាន​យកទៅរក្សាទុកនៅទីស្នាក់ការកណ្តាល៕

Advertisement
Advertisement