(តាកែវ)៖ ប្រជាពលរដ្ឋរាប់រយនាក់នៅព្រឹកមិញនេះ បានលើកគ្នាបិទកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិស្មោង ស្រុកទ្រាំង ខេត្តតាកែវ ក្រោយពីពួកគាត់រង់ចាំដំណោះស្រាយរបស់អាជ្ញាធរយូរពេក រឿងអ្នកមានអំណាចចាក់ដីលុបផ្លូវទឹក។
ប្រជាពលរដ្ឋបានលើកឡើងថា អ្នកមានអំណាចមានលុយ បានចាក់ដីលុបផ្លូវទឹក ហើយរឿងនេះពួកគាត់បានប្តឹងទៅអាជ្ញាធរអស់ជាច្រើនខែមកហើយ ប៉ុន្តែពុំមានដំណោះស្រាយសោះ តែឥឡូវនេះ ស្រាប់តែទឹកអស់ផ្លូវហូរបណ្តាលឲ្យលិចស្រូវពួកគាត់រាប់រយហិកតា ដូច្នេះហើយ ទើបពួកគាត់លើកគ្នាធ្វើការតវ៉ាតែម្តង។
យ៉ាងណាក៏ដោយ បើតាមសេចក្តីរាយការណ៍ នៅវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់នេះ ប្រជាពលរដ្ឋបានរំសាយខ្លះហើយ ប៉ុន្តែពួកគាត់ថា នឹងធ្វើការតវ៉ាបន្ថែមទៀត ប្រសិនបើអាជ្ញាធរមិនព្រមរកដំណោះស្រាយនោះ៕