Connect with us

Hi, what are you looking for?

ក្នុងស្រុក

ទូតបារាំងកោតសរសើរ ចំពោះកិច្ចការរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតទូតបារាំងប្រចាំកម្ពុជា គឺលោកស្រី អេវ៉ា ង្វៀន ប៊ិញ កាលពីថ្ងៃទី១៩តុលា ម្សិលមិញ អំឡុងទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងកោតសរសើរ ពីរបៀប​របរការងាររបស់មជ្ឈមណ្ឌល រក្សាទុកឯកសារដែលភាគច្រើនពីរបបខ្មែរក្រហមមួយនេះ ។

លោកស្រីទូត បាន​ចារនៅលើសៀវភៅក្រាំងមាសរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាថា ៖ «ក្រុមការងាររបស់ខ្ញុំ និងរូបខ្ញុំផ្ទាល់សូមអរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោក ឆាំង យុ និងក្រុមការងាររបស់លោក សម្រាប់ដំណើរទស្សនកិច្ចដ៏គួរឲ្យចាប់អារម្មណ៍ និងរំជួលចិត្តមួយនេះ។ នៅពីក្រោយដំណើរទស្សនកិច្ចខាងលើ មានការអនុវត្តការងារយ៉ាងសស្រាក់សស្រាំ ដើម្បីរក្សាការចងចាំ ការសិក្សាយល់ដឹង និងការចែករំលែកទៅកាន់អ្នកដទៃ ដែលនេះគឺជាកាយវិការដ៏មានតម្លៃបំផុត។ ខ្ញុំសូមសម្តែងអំណរសាទរយ៉ាងក្រៃលែង ចំពោះការងារដ៏មានសារប្រយោជន៍មហិមា សម្រាប់សង្គមជាតិកម្ពុជា»

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់​ថ្ងៃទី៣០ មករា ឆ្នាំ ២០២០ រដ្ឋាភិបាលបារាំងបានផ្ដល់ថវិការ មកឲ្យសាលាក្ដីខ្មែរក្រហមចំនួន ៩,៨៨លានដុល្លាសហរដ្ឋអាមេរិក ហើយ ៕

Advertisement
Advertisement