Connect with us

Hi, what are you looking for?

អន្តរជាតិ

ឥណ្ឌាចាប់ទាហានចិន ខណៈមានការប្រឈមមុខដាក់គ្នាខាងយោធា

អន្តរជាតិ ៖ យោធាឥណ្ឌាបាននិយាយថា គេបានចាប់ខ្លួនទាហានចិនម្នាក់កាលពីថ្ងៃចន្ទទី ១៩ តុលា នៅក្នុងតំបន់ព្រំដែន ជាកន្លែងដែលប្រទេសទាំងពីរ ជាប់គាំងនៅក្នុងការប្រឈមមុខដាក់គ្នាខាងយោធារយៈពេលជាងមួយខែ ។

យោងសេចក្តីថ្លែងការណ៍មួយរបស់កងទ័ពឥណ្ឌាថា ទាហានចិនឈ្មោះ វ៉ាងយ៉ាឡុង មកពីកងទ័ពរំដោះប្រជាជនចិន (PLA) ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ដែលគ្រប់គ្រងដោយឥណ្ឌា ។

យ៉ាងណាក៍ដោយសេចក្ដីថ្លែងការណ៍នោះបានបញ្ជាក់ថា ទាហានចិនដែលត្រូវបានចាប់ខ្លួន ត្រូវបាន​ថែទាំយ៉ាងគត់មុតជាមួយការឧបត្ថម្ភម្ហូបអាហារ សម្លៀលបំពាក់ និងការថែទាំងសុខភាព ហើយតាមរយៈកិច្ចព្រមព្រៀងរវាងប្រទេសទាំងពី គេនឹងត្រូវធ្វើការដោះលែងក្នុងពេលឆាប់ៗនេះ ៕

Advertisement
Advertisement