Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្តីប្រពន្ធជនជាតិខ្មែរមួយគូរដែលទើបត្រឡប់មកពីប្រទេស​អ៊ីរ៉ាក់ ត្រូវ​រកឃើញ​វិជ្ជមាន​កូវីដ​១៩

ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​ថា នៅ​ថ្ងៃនេះ គេ​បានរកឃើញ​វិជ្ជមាន​កូវីដ​១៩​ទៅ​លើ​ជនជាតិខ្មែរ​ចំនួន២នាក់ ដែលជា​ប្តីប្រពន្ធ​ទើប​ត្រឡប់​មក​ពី​ប្រទេស​អ៊ីរ៉ាក់។

ប្តីប្រពន្ធដែលត្រូវ​រកឃើញ​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ថ្មីនេះ បុរស​ជាប្តី​អាយុ ៣៣ ឆ្នាំ និងប្រពន្ធ​អាយុ ៣២ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​អាចារ្យលាក់​ សង្កាត់​អាចារ្យលាក់​ ក្រុង​ស្ទឹងសែន​ ខេត្តកំពង់ធំ​។ ពួកគាត់បាន​ធ្វើដំណើរ​មកពី​ប្រទេស​អឺ​រ៉ា​ក់ ដោយ​ឆ្លងកាត់​ទីក្រុង​ដូហា​ បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០២០។

បច្ចុប្បន្ន​អ្នកជំងឺ​ទាំងពីរ​នាក់​នេះ​ ត្រូវ​បានដាក់ឲ្យសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​៕

Advertisement
Advertisement