Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងធនធានទឹកប្រាប់​ឲ្យ​ពលរដ្ឋ​បន្ត​ការ​ប្រុងប្រយ័ត្នចំពោះ​បាតុភូត​ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់

ក្រសួងធនធានទឹក និង​ឧតុនិយម បានជូនដំណឹងនៅថ្ងៃនេះ​ថា ប្រទេស​កម្ពុជា​យើង​កំពុង​តែបន្ត​ទទួល​នូវ​ខ្យល់​មូសុងនិរតីដែល​មាន​កម្រិត​មធ្យម ហើយ​ប្រព័ន្ធ​សម្ពាធទាប​នៅ​បន្ត​អូស​បន្លាយ​កាត់ពីលើ ខណៈ​ដែល​នៅ​ក្នុង​មហា​សមុទ្រ​ស្ថិត​នៅ​ខាងកើត​ប្រទេស​ហ្វីលីពីន នឹង​អាច​មាន​ការ​ក៏កើត​ឡើងនូវ​ព្យុះទី១៧ ឈ្មោះ សូដែល ដែល​តាម​ការ​ព្យាករ ព្យុះនេះនឹងធ្វើដំណើរ​ចូល​ភាគ​ខាងជើងប្រទេស​វៀតណាម​នៅ​ក្នុង​អំឡុង​ថ្ងៃទី២៥-២៦ ខែតុលា។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​ខេត្ត​តំបន់វាលទំនាប​កណ្តាលមាន​ភ្លៀងធ្លាក់រាយប៉ាយ​ពី​តិច ទៅមធ្យម, បណ្តា​ខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន នឹង​អាច​មាន​ភ្លៀង​ធ្លាក់រាយប៉ាយ​ពី​តិច​ទៅមធ្យម ហើយ​តំបន់​មាត់សមុទ្រ​អាច​នឹង​មាន​ភ្លៀងធ្លាក់​ពីតិច​ទៅបង្គួរ។

ជាមួយ​គ្នា​នេះ ក្រសួង​បាន​ប្រាប់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ដោយ​ក្នុងនោះ​នៅ​ថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា អាច​មាន​ខ្យល់​បក់បោកខ្លាំង និង​រលក​សមុទ្រ​ខ្ពស់៕

Advertisement
Advertisement