Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រឹកនេះ កម្ពស់ទឹកនៅទ្វារ​ទំនប់​អាង​៧មករាស្រកជាង១ម៉ែត្រ តែកម្ពស់ស្ទឹងព្រែកត្នោតឡើង ០,១២ម៉ែត្រ

តាម​ការផ្សាយរបស់​ក្រសួងធនធានទឹកបាន​ឲ្យដឹងថា នៅព្រឹក​ថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២០នេះ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតនៅសំណង់ទ្វារទឹកទំនប់អាង៧មករា កម្ពស់ទឹកខាងមុខទ្វារមាន​កម្ពស់ ៥,៥២ ម៉ែត្រ​ ស្រកចុះ​ ១,១៥ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា​ ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០ ខណៈកម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៧២ ម៉ែត្រ ហើយ​កម្ពស់ទឹកខាងក្រោយទ្វារ ៨,៧២ ម៉ែត្រ។

តែយ៉ាងណាក៏ដោយ សម្រាប់​កម្ពស់ទឹកស្ទឹងព្រែកត្នោតវិញ​នៅព្រឹកនេះ បានកើនឡើង ០,១២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ៕

Advertisement
Advertisement