Connect with us

Hi, what are you looking for?

ក្នុងស្រុក

របៀបវារៈចំនួន៣ នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តីថ្ងៃស្អែក

(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែល​គ្រោងនឹងធ្វើ​នៅ​ព្រឹកថ្ងៃទី២៣ ខែតុលា ស្អែកនេះ នឹង​មាន​របៀបវារៈចំនួន៣ ដែល​ត្រូវ​លើក​យក​មក​ពិភាក្សា​អនុម័ត។

តាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្រ្តី របៀបវារៈ​ទាំង៣នោះ​រួម​មាន៖ ១. សេចក្តី​ព្រាងច្បាប់​ ស្តី​ពី ​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២១, ២. សេចក្តី​ព្រាងច្បាប់​ ស្តី​ពី ​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០១៩, ៣. ការអភិវឌ្ឍន៍​គម្រោង​វារីអគ្គិសនី​ស្ទឹង​តា​តៃ ​លើ​អានុភាព ១៥០មេ​ហ្គា​វ៉ាត់​ នៅ​ស្រុក​ ថ្មបាំង​ ខេត្តកោះកុង​ និង​គម្រោង​វិនិយោគ​សាងសង់​ខ្សែ​ប​ណ្តា​ញ​បញ្ជូន​អគ្គិសនី ៥០០ គីឡូវ៉ុល​ពី​រាជធានី​ភ្នំពេញ​ ទៅ​ព្រំដែន​កម្ពុជា​-ឡាវ​និង​ពី​បាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា​-ថៃ និងបញ្ហា​ផ្សេងៗ​មួយចំនួន​ទៀត​៕

Advertisement
Advertisement