Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឡានដឹកដីអត់គ្របតង់រាប់សិបគ្រឿងក្នុងមួយថ្ងៃឆ្លងកាត់ស្រុកទ្រាំង អធិការថា ចាំឆ្លងយោបល់ពីថ្នាក់លើសិន

បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា ក្នុង​មួយថ្ងៃៗមានឡានដឹកខ្សាច់ ដែល​ដឹកចេញពីគីរីវង់ ឆ្លង​កាត់ស្រុកទ្រាំង តាម​បណ្តោយផ្លូវជាតិលេខ២ រាប់សិបគ្រឿង…

បើតាម​សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា ក្នុង​មួយថ្ងៃៗមានឡានដឹកខ្សាច់ ដែល​ដឹកចេញពីគីរីវង់ ឆ្លង​កាត់ស្រុកទ្រាំង តាម​បណ្តោយផ្លូវជាតិលេខ២ រាប់សិបគ្រឿង​ដោយ​មិន​មាន​គ្របតង់ក្រណាត់អ្វីនោះឡើយ ដែល​បណ្តាល​ឲ្យ​គ្រាប់ខ្សាច់ គ្រាប់ដី​ហុយជ្រុះពាសពេញផ្លូវ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើដំណើរ ខណៈ​ដែល​ពលរដ្ឋ​រស់​នៅ​អម​តាមដងផ្លូវ​ក៏​ត្រូវ​ប៉ះពាល់​ដល់សុខភាព​ផងដែរ។

តាម​ប្រជាពលរដ្ឋ​ថា ឡានដឹកដីទាំងនោះ បើកប្រដេញគ្នាតាមដងផ្លូវដោយ​មិន​ខ្លាច​មាន​គ្រោះថ្នាក់​នោះ​ឡើយ ហើយ​ឡានក៏​ពុំ​មាន​គ្របតង់អ្វីដែរ ដែល​បណ្តាល​ឲ្យដី​ត្រូវ​កួចធ្លាក់មក​លើ​ផ្លូវជាតិ ហើយ​ពេលដែលមាន​ភ្លៀងធ្លាក់​ក៏​កើត​មានជាការ​រអិលដល់អ្នកធ្វើដំណើរ​តាម​ផ្លូវ ហើយបើរាំងដីស្ងួតវិញ គឺហុយពេញផ្លូវតែម្តង។

ចំពោះករណីនេះ លោក ឃុត ភិន អធិការស្រុកទ្រាំង បានថ្លែងថា ​ចាំមើលស្រុកមានវិធានការយ៉ាងម៉េចលោកនឹងអនុវត្តតាម ព្រោះ​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ក៏​ត្រូវ​មាន​ការ​ចូលរួមពីអាជ្ញាធរ​ដែរ ហើយ​ថា កន្លងមក​លោក​ធ្លាប់លើក​គោល​ការណ៍ដែរ ហើយលោក​ក៏​មិន​ហ៊ានអនុវត្ត​ដោយ​ឯករាជ្យដែរ ទាល់តែ​មាន​គោល​ការណ៍ពីថ្នាក់លើទើប​លោក​អនុវត្ត៕

Advertisement
Advertisement