Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក សុខ ពេញវុធ នាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម សាយ សំអាល់ ចែកជូនកម្លាំងប្រជាការពារខណ្ឌដូនពេញ

(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និង ជាប្រធាន ស.ស.យ.ក ខណ្ឌដូនពេញ ព្រមទាំងភរិយា បាននាំយកអំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និង ឯកឧត្តម សាយ សំអាល់ ប្រធានស.ស.យ.ក រាជធានីភ្នំពេញ ចែកជូនដល់កម្លាំងប្រជាការពារខណ្ឌ និងភ្នាក់ងារអនាម័យសង្កាត់ទាំង១១ សម្រាប់ការលើកទឹកចិត្តដល់កម្លាំងដែលបានខិតខំក្នុងការប្រមូលដឹកជញ្ជូនសំរាម នាពេលកន្លងមកនេះ។

អំណោយដែលប្រគល់ជូនរួមមាន៖

១-អំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ប្រគល់ជូនដល់កម្លាំងប្រជាការពារខណ្ឌចំនួន ១០៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល, អង្ករ ០១បាវ ស្មើនឹង ២០Kg, មី ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ និង ទឹកបរិសុទ្ធ ០១កេស។

២-អំណោយ ឯកឧត្តម សាយ សំអាល់ ប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ប្រគល់ជូន ភ្នាក់ងារអនាម័យ ខណ្ឌ-សង្កាត់ទាំង១១ ចំនួន ៤៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល, អង្ករ ០១បាវ ស្មើនឹង ២០Kg, មី០១កេស, ត្រីខ១យួរ ទឹកត្រី ០១យួរ និង ទឹកបរិសុទ្ធ ០១កេស។

ក្នុងពិធីសំណេះសំណាលនេះ លោកប្រធាន ស.ស.យ.ក ខណ្ឌ បានពាំនាំប្រសាសន៍ផ្តាំផ្ញើនឹករលឹកសួរសុខទុក្ខ និង ធ្វើការកោតសសរសើរ ពីសំណាក់ ឯកឧត្តមប្រធាន ដល់កម្លាំងប្រជាការពារខណ្ឌ និង ភ្នាក់ងារអនាម័យសង្កាត់ ដែលបានខិតខំ បំពេញភារៈកិច្ចការងារបានយ៉ាងល្អជូនអង្គភាព៕

 

Advertisement
Advertisement