Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋសភានឹងបន្ត​សម័យ​ប្រជុំរបស់ខ្លួន​នៅ​ថ្ងៃទី២ វិច្ឆិកា ដើម្បីពិភាក្សា និង​អនុម័តច្បាប់ចំនួន៦

ភ្នំពេញ៖ យោង​តាម​កិច្ច​ប្រជុំ នៃ​គណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភានៅព្រឹក​ថ្ងៃទី២៧ ខែតុលានេះ រដ្ឋសភា​បាន​សម្រេច​បន្ត​សម័យ​ប្រជុំ​របស់ខ្លួន​នៅព្រឹក​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ ដោយមាន​របៀបវារៈ​ចំនួន៦ នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​អនុម័ត។

របៀបវារៈ​ទាំង​៦នោះ​រួម​មាន៖
១.វិសោធនកម្ម​កិច្ច​ព្រមព្រៀង ស្តីពី​ភាព​ជាដៃគូសេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​ជប៉ុន។
២.ពិធីសារ​អនុវត្ត​កញ្ចប់​សន្យាទី១០ ក្រោម​កិច្ច​ព្រមព្រៀង​ក្របខណ្ឌអាស៊ាន​ស្តីពីសេវាកម្ម។
៣.កិច្ចព្រមព្រៀង ស្តីពី​ការ​វិនិយោគ​ក្រោម​កិច្ច​ព្រមព្រៀង​ក្របខណ្ឌ ស្តីពី​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច​ទូលំទូលាយ​រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា។
៤.កិច្ចព្រមព្រៀង​ស្តីពី​ការ​វិនិយោគ​រវាង​បណ្តា​រដ្ឋ​សមាជិក នៃសមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល នៃ​តំបន់រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន។
៥.សេចក្តីព្រាងច្បាប់​ស្តីពីការ​អនុម័ត​យល់ព្រម​លើពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។
និង ៦.សេចក្តីព្រាងច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិ​សញ្ញាស្តីពី​ការ​ហាម​ឃាត់​អាវុធ​នុយក្លេអ៊ែរ៕

Advertisement
Advertisement