Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាបប្រវែង៧២គីឡូម៉ែត្រ កំពុងសិក្សាដោយក្រុមហ៊ុនចិន

(សៀមរាប)៖ គម្រោងសាងសង់ផ្លូវជាតិតភ្ជាប់ខេត្ត​បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ដោយ​ឆ្លង​កាត់​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន CHINA ROAD AND BRIDGE CORPORATION ធ្វើ​ការ​សិក្សា​ហើយ។

យោង​តាម​កិច្ច​ប្រជុំ​មួយ​ ដែលដឹកនាំដោយ​លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី២៦ ខែតុលា ជាមួយ​នឹង​អង្គភាពពាក់ព័ន្ធ បាន​សម្រេចឯកភាពគ្នានូវចំណុចមួយចំនួនដូចខាងក្រោម៖

១-រដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលស្រុកពាក់ព័ន្ធ ឯកភាព និងសូមគាំទ្រចំពោះគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION។

២-ក្រុមហ៊ុន PPIC ត្រូវរៀបចំនិងបញ្ជូលនូវធាតុចូលទាំងអស់ដែលនៅក្នុងអង្គប្រជុំបានលើកឡើង ដើម្បីអាចបន្តនីតិវិធីប្រជុំនៅក្រសួងបរិស្ថាន និងកិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយក្រសួងបរិស្ថាន។

៣-ស្នើសុំអោយម្ចាស់គម្រោង និងក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION ធ្វើការពិចារណារាល់មតិយោបល់ និងសំណូមពររាល់ធាតុចូលដែលលើកឡើងក្នុងអង្គប្រជុំទាំងមូល៕

Advertisement
Advertisement