Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខឹងឪពុកមិនធ្វើម្ហូបឲ្យ វាយរបួសធ្ងន់

ឧត្តរមានជ័យ​: សមត្ថកិច្ច​បាននិយាយថា គេបានចាប់បុរសម្នាក់បន្ទាប់ពីវាយក្បាលឪពុករបស់ខ្លួននឹងឈើជ្រុងឲ្យរបួសធ្ងន់។ ហេតុការណ៍​នេះបានកើតឡើងកាលពីថ្ងៃទី​ ២៦​ តុលា​ ឆ្នាំ២០២០ នៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរ​មានជ័យ​ ។

ជនដៃដល់ឈ្មោះ ធៀន ផល​ អាយុ​៣៣​ឆ្នាំ ចំណែកជនរងគ្រោះ ជាឪពុកបង្កើតឈ្មោះ ដុក ធៀន អាយុ៦៨ឆ្នាំ រស់នៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

មូលហេតុដែលនាំកើតអំពើហិង្សានេះ គឺជនសង្ស័យខឹងឪពុកមិនធ្វើម្ហូបឲ្យហូប ទើបយកដំបងឈើជ្រុង វាយបណ្ដាលឲ្យរងរបួសបែកចញ្ចើម៣កន្លែងតែម្ដង៕
Advertisement
Advertisement