Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកការពិតឃើញហើយ ! ស្រ្តីជនជាតិចិនម្នាក់អត់លុយទៅស្រុក ប្រឌិតរឿងចោរ​ឆក់​កាបូប

ភ្នំពេញ​÷ប៉ូលិសក្រុងភ្នំពេញ បាននិយាយនៅថ្ងៃទី២៧តុលានេះថា គេបានរកឃើញរឿងពិតដែលស្រ្តីជនជាតិចិនម្នាក់ឡូឡាប្រាប់អ្នកកាសែតរឿងចោរឆក់កាបូបនៅ​ក្នុង​ ខណ្ឌដូនពេញ កាលពីថ្ងៃទី០៩តុលានោះហើយ គឺជារឿង​ប្រឌិត​ដើម្បីបានលុយទៅស្រុកសោះ។

ស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNY AN រូបនេះ​ បានឆ្លើយបន្ទាប់ពីមានការឈ្លិចសួរពីប៉ូលិសថា​ តាមពិត មិនមានករណីឆក់កើតឡើងមកលើរូបនាងទេ​ តែ ដោយសារតែគាត់ចង់បានលុយ ដើម្បីត្រឡប់ទៅប្រទេសចិនវិញ ទើបប្រឌិតរឿងនេះឡើង។

យ៉ាងណាក៍ដោយស្រ្តីចិនរូបនេះត្រូវបានគេគ្រោងរៀបចំឯកសារបណ្ដេញទៅស្រុកចិនវិញហើយ៕

Advertisement
Advertisement