Connect with us

Hi, what are you looking for?

ក្នុងស្រុក

បុរីពិភពថ្មីត្រពាំងថ្លឹង ទឹកស្រក​អស់ហើយ

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាន​បញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ បានដោះស្រាយបញ្ហាទឹកជំនន់លិចក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ក្នុងខណ្ឌពោធិ៍សែនជ័យ ដោយ​ម្សិលមិញទឹកបានស្រកអស់ ១០០%។

យ៉ាងណាក៏ដោយ ពេលនេះក្រុមការងារកំពុងបន្តបូមស្តារលូ បាញ់ទឹកលាងសំអាត កើបសំអាតភក់ សំរាម និងបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋក្នុងបុរី ហើយ​ពេលនេះ មានប្រជាពលរដ្ឋប្រមាណ ៩០% បានមកចូលរស់នៅតាមលំនៅដ្ឋានជាធម្មតាឡើងវិញ៕

Advertisement
Advertisement