បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី។
ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវបានគេប្រារព្ធធ្វើតាំងពីសម័យបុរាណកាលមក ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមក ដើម្បីរំលឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់ របស់ពួកខ្មាំងសត្រូវ (ពួកចាម) នៃអាណាចក្រចម្ប៉ា ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប។
យ៉ាងណាក៏ដោយ បើតាមការឯកសាររបស់បារាំង (Magasin Pittoresque 1873) ពិធីបុណ្យអុំទូក របស់កម្ពុជាបានប្រារព្ធធ្វើជាលើកដំបូងក្នុងរាជព្រះបាទ នរោត្ដម ក្នុងឆ្នាំ១៨៧៣។
**ពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ
តាមប្រពៃណី ពិធីបុណ្យអុំទូក គេតែងតែប្រារព្ធធ្វើរយៈពេល៣ថ្ងៃ ដោយក្នុងនោះ ថ្ងៃទីមួយ ជាថ្ងៃបើកកិច្ចប្រណាំងទូក ស្ថាប័នព្រះមហាក្សត្រ ត្រូវរៀបចំទូកព្រះទីនាំងជហ្វាជ័យ ចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត លុះក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់ពេលល្ងាច គេមានការលយប្រទីបធំៗនៅម៉ោង ៦ ល្ងាច ដែលតំណាងឲ្យស្ថាប័នជាតិ ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ ឬ (Goddess Ganga )។
រីឯថ្ងៃទី២ ជាថ្ងៃសំពះព្រះខែ និង អកអំបុក ដែលប្រព្រឹត្តទៅនៅម៉ោង ១២ រំលងអាធ្រាត ដែលទាក់ទង ទៅនិងពិធីដាលអំបុក និង អុចចង្កៀងគោម បួងសួងទៅដល់ព្រះពោធិសាត់ ដែលទ្រង់យកកំណើតជា (សៈសៈបណ្ឌិត) ទន្សាយ ក្នុងដួងព្រះច័ន្ទ ចំនែក នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲ្យសមាជិកងើយអកអំបុកហើយប្រើពិធីចំអកឡកលើយធ្វើយ៉ាងណាឲ្យសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲចាញ់ ហើយគេឲអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួរ។
ចំណែកថ្ងៃចុងក្រោយ គឺជាការកាត់ព្រ័ត្យ ដើម្បីបញ្ចប់នៅកិច្ចពិធី បុណ្យអុំទូក៕
ប្រភព៖ វីគីភីឌា