Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា ថា ចំណូលពីការលក់អង្ករទៅក្រៅប្រទេសកើនឡើង

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យ​ដឹងថា គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២០ ប្រាក់ចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញអង្ករ ទៅក្រៅប្រទេស មានការកើនឡើងជិត៤៧លានដុល្លារ ដែលកំណើននេះស្មើនឹង១៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

ស្ថាប័ននេះបានឲ្យដឹងនៅក្នុងរបាយការណ៍មួយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី០៣វិច្ឆិកា ថា រយៈពេល១០ខែ នៃឆ្នាំ២០២០នេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា មានចំនួន ៥៣៦ ០៣៥ តោន ដែលមានការកើនឡើង១៧.១១% បើប្រៀបធៀបនឹងរយៈពេល១០ខែដូចគ្នា ឆ្នាំ២០១៩។

ចំពោះទីផ្សារចម្បង នៃការនាំចេញអង្កររបស់កម្ពុជា គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តរបស់ចិន (ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក៣៦% បន្ទាប់មកគឺ បណ្តាប្រទេសចំនួន២៧នៅក្នុងទ្វីបអឺរ៉ុបមានចំណែក៣២% ហើយទីផ្សារបន្តបន្ទាប់ មានដូចជា បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ មានចំណែក១៣% បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកចំនួន១០ មានចំណែក៩% បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីនិងអូសេអានី ជាពិសេសគឺប្រទេសអូស្រ្តាលី និងញូហ្សេឡេន មានចំណែក៦% បណ្តាដែនកោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង និងអាមេរិក មានចំណែក២% និងចុងក្រោយគឺ បណ្តាប្រទេសនៅក្នុងទ្វីបអាមេរិកខាងជើង និងប្រទេសនៅក្នុងមជ្ឈឹមបូព៌ា មានចំណែក ២%៕

Advertisement
Advertisement