Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋ​ខ្មែរ៣នាក់ ត្រូវកម្លាំងអភិរក្សព្រៃឈើថៃឃាត់ខ្លួន ក្រោយចូលទៅកាប់ព្រៃក្នុងទឹកដីរបស់គេ

ថៃ៖ កាលពីវេលាម៉ោង​ប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០២០ម្សិលមិញ មានពលរដ្ឋខ្មែរ​ចំនួន៣នាក់ ត្រូវ​បាន​កម្លាំងអភិរក្សព្រៃឈើថៃឃាត់ខ្លួននៅក្នុងភូមិសាស្រ្តភូមិបានមួង ឃុំនឺនសុី ស្រុកបររ៉ៃ ខេត្តត្រាត ទល់មុខនឹងស្រុកសំឡូត ខេត្តបាត់ដំបង ពេល​ពួក​គេ​កំពុងធ្វើសកម្មភាពកាប់ព្រៃឈើ ប្រុងនាំឆ្លងដែនចូលមកកាន់ទឹកដីកម្ពុជា។

ពលរដ្ឋខ្មែរ៣នាក់ដែលត្រូវបានថៃឃាត់ខ្លួននោះ ត្រូវបានបញ្ជាក់ថា ១.មានឈ្មោះ សែម រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ២. ឈ្មោះ អៀត សុខឃឿន ភេទប្រុស អាយុ២៦ឆ្នាំ ៣. ឈ្មោះ ចាន់ សុខខា ភេទប្រុស អាយុ៣១ឆ្នាំ។ ពួកគេទាំង ៣ នាក់ រស់ភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង៕

Advertisement
Advertisement