Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋស្នើរស្នងការនគរបាលខេត្តតាកែវជួយមានវិធានការផង រឿងបនល្បែងនៅខាងក្រោយប៉ុស្ដិ៍រដ្ឋបាលឃុំត្រពាំងសាប

សកម្មភាពលេងល្បែងស៊ីសង នៅខាងក្រោយប៉ុស្តិ៍នគរបាលឃុំត្រពាំងសាង

តាកែវ៖ សង្វៀនជន់មាន់ និងអាប៉ោងដុះស្លែ ​ស្ថិត​នៅក្បែរប៉ុស្ដិ៍​រដ្ឋបាលឃុំត្រពាំងសាប នៃស្រុកបាទី ខេត្តតាកែវ ត្រូវប្រជាពលរដ្ឋ​រាយ​ការណ៍​មក​ថា បាន​​បើកលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ប៉ុន្តែប៉ូសិសប៉ុស្តិ៍​ដែល​នៅ​ក្បែរនោះហាក់មិនរវីរវល់នោះ​ឡើយ ដោយរវល់តែចុចទូរស័ព្ទលេងទៅវិញ។

សកម្មភាពលេងល្បែងស៊ីសង នៅខាងក្រោយប៉ុស្តិ៍នគរបាលឃុំត្រពាំងសាង

ពលរដ្ឋថា ម្ចាស់ទីតាំងល្បែងនេះ មានឈ្មោះលោក យ៉ត បានបើកលេងរាប់ឆ្នាំមកហើយ ដោយ​គេ​ចាក់ភ្នាល់សុទ្ធតែរាប់ពាន់ដុល្លារ ហើយអ្នកចូលទៅលេងមានទាំងមន្រ្តី មានទាំងអ្នកមានលុយ មានអំណាច សិស្សសាលាជាដើម។

ជុំវិញករណីនេះ លោក ឡេង វណ្ណា នាយប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងសាប បានថ្លែងថា ពិតជាមានការលេងល្បែងនៅខាងក្រោយប៉ុស្ដិ៍ពិតមែន ដែលជារបស់ឈ្មោះ យ៉ត តែដោយសារលោកគ្មានកម្លាំងគ្រប់គ្រាន់ចុះទៅបង្ក្រាបទើបទុកសិន ព្រោះកម្លាំងលោកជាប់យាមនៅតាមផ្សារអស់ទៅហើយ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើរដល់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សូម​មេត្តាមានវិធានការនេះផង ព្រោះវង់ល្បែងនៅខាងក្រោយប៉ុស្តិ៍ប៉ូលិសទៅហើយ ដោយវាបង្ករហានិភ័យចំពោះសន្តិសុខភូមិឃុំ ហើយ​ក្នុងនោះ​ពួកគាត់ក៏​លែងមានជំនឿលើលោក ឆាយ កែវមុន្នី អធិការស្រុកបាទីដែល​ទើបឡើងកាន់ដំណែងថ្មីនោះផងដែរ៕

Advertisement
Advertisement