Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្នាក់ដឹកនាំ និង​មន្រ្តី​កម្ពុជាដែលជួប​ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី ត្រូវ​តម្រូវ​ឲ្យ​ធ្វើចត្តាឡីស័ក

ភ្នំពេញ៖ ក្រសួងការបរទេស​កម្ពុជា​បាន​ប្រកាស​នៅ​ថ្ងៃរសៀល​ថ្ងៃតី៤ ខែវិច្ឆិកា នេះ​ថា ក្រោយ​ពី​ប្រទេស​ថៃ​បាន​ធ្វើ​តេស្ត​រកឃើញថា រដ្ឋមន្រ្តីការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​កាលពីថ្ងៃទី៣ ខែវិច្ឆិកា មាន​វិជ្ជមានកូវីដ​១៩ ឥឡូវ​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យថ្នាក់ដឹកនាំ និង​មន្រ្តីទាំងអស់​ដែល​ជួប និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​ប្រតិភូហុងគ្រី ត្រូវ​ធ្វើ​តេស្ត​រកវីរុស​កូវីដ​១៩ និង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក តាម​ការ​កំណត់​របស់​ក្រសួងសុខាភិបាល។

ពាក់ព័ន្ធនឹង​ការ​រកឃើញ​កូវីដ​១៩ លើ​រដ្ឋមន្រ្តីការបរទេស​ហុងគ្រី​នៅ​ប្រទេស​ថៃនោះ ក្រសួងការបរទេស​កម្ពុជា​បាន​ឲ្យដឹងថា សមាជិក​គណៈ​ប្រតិភូ​ហុងគ្រីទាំងអស់ បានធ្វើ​តេស្ត​ និង​មាន​វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់ថា គ្មាន​វីរុស​កូវីដ​១៩ទេ មុន​ពេល​ចេញ​ដំណើរ​មក​កម្ពុជា, ប៉ុន្តែ​នៅ​ពេល​ដែល​លោក និង​ប្រតិភូ​ទៅ​ដល់​ទីក្រុង​បាងកកនៅ​ល្ងាចថ្ងៃទី៣ វិច្ឆិកា ការ​ធ្វើតេស្ត​បានរកឃើញលោករដ្ឋមន្រ្តីការបរទេសហុងគ្រីមាន​វីរុស​កូវីដ១៩៕

Advertisement
Advertisement