Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ខេត្តព្រះសីហនុ : សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុឲ្យដឹងថា គេបានឃាត់ខ្លួនជនសង្ស័យ ៣នាក់កាលពី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រោយស្ថានីយ៍រថភ្លើង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យរួមមាន:
ទី១-ឈ្មោះ ប៊ុន ថុល ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប់ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី២-ឈ្មោះ គង់ អុល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី៣-ឈ្មោះ ជេម គារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្ចុប្បន្ន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសី ហនុ។

នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតឲវត្ថុតាងរួមមាន: ម្សៅពណ៌សរចំនួន១១កញ្ចប់, ដែកកេះ, ទូរស័ព្ទដៃចំនួន១គ្រឿង, កន្ត្រៃចំនួន១ និងលុយចំនួន២០ដុល្លារ ៕ នាគសមុទ្រ

Advertisement
Advertisement