Connect with us

Hi, what are you looking for?

ក្នុងស្រុក

អង្គរក្ស​ជនជាតិខ្មែរ ដែលការពាររដ្ឋមន្រ្តីការបរទេសហុងគ្រី​ ឆ្លងមេរោគកូវីដ-១៩

ភ្នំពេញ​÷អង្គរក្សជនជាតិខ្មែរម្នាក់ដែលបានការពារគណៈប្រតិភូរដ្ឋមន្ត្រីការពារ​ទេស និងពាណិជ្ជកម្មហុងគ្រី បានឆ្លង COVID-19​ ។ នេះបើតាមសារសំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា​ នេះ។

តាមរយៈ​សារសំឡេងនោះ ប្រមុខរាជរដ្ឋា​ភិបាលបានអំពាវនាវដល់អ្នកដែលទាក់​ទងផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុង​គ្រី លោក​ Peter Szijjarto បន្ត​យក​ចិត្តទុកដាក់ការធ្វើចត្តាឡីស័ក និងការប៉ះ​ពាល់​លើអ្នកដទៃ​ ។

ជាមួយគ្នាសម្តេចក៍បានបញ្ជាទៅសាលារាជធានីភ្នំពេញ និងក្រសួង​សុខាភិបាល ឱ្យស្វែងរក​សណ្ឋាគារ​សម្រាប់អ្នកដែលមិនមាន​លទ្ធភាពធ្វើចត្តាឡីស័ក​តាមផ្ទះផងដែរ ៕

Advertisement
Advertisement