Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខណ្ឌដូនពេញ អញ្ជើញសួរសុខទុក្ខលោកស្រី យឹម ឃឹម ប្រធានភូមិ៤ នៃសង្កាត់ផ្សារថ្មីទី១ ដែល​គ្រោះថ្នាក់រអិលដួល

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ​នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះសួរសុខទុក្ខដល់លោកស្រី យឹម ឃីម អាយុ ៧៥ឆ្នាំ ជាប្រធានភូមិ៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលបានជួបគ្រោះថ្នាក់រអិលដួលបាក់កដៃខាងឆ្វេង ក្នុងពេលបំពេញការងារ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងនោះ លោកអភិបាលខណ្ឌបានប្រគល់ប្រាក់ចំនួន ៥០០.០០០រៀល​ សម្រាប់ចំណាយផ្សេងៗ ហើយចំពោះការចំណាយក្នុងការព្យាបាលនេះគឺ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាអ្នកចេញថ្លៃចំណាយទាំងស្រុងផងដែរ។

ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ និងក្នុងនាមលោកស្រី យឹម ឃឹម ប្រធានភូមិ៤ ក៏​បាន​ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែល ឯកឧត្ដម បានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីចេញថ្លៃព្យាបាល យឹម ឃីម ប្រធានភូមិ៤ សូមគោរពជូនពរ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រាបុត្រី ជួបតែសេចក្តីសុខគ្រប់ប្រការ៕

 

Advertisement
Advertisement