Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាលកម្ពុជាជូនដំណឹង​ពី​ការ​រកឃើញ​អ្នកឆ្លង​វីរុស​កូវីដ​១៩ថ្មីម្នាក់ទៀត

ក្នុងសេចក្តីជូនព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១១ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​ថា គេបានរកឃើញវិជ្ជមានវីរុស​កូវីដ​១៩​ថ្មីមួយ​ករណីទៀត ទៅលើស្រ្តីជនជាតិអាមេរិក។

ស្រ្តីជនជាតិអាមេរិករូបនោះ អាយុ​៣៥ឆ្នាំ ស្នាក់​នៅ​សណ្ឋាគារមួយ​ក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរ​មក​ពី​សហរដ្ឋអាមេរិក បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយ​មក​ដល់​កម្ពុជា​នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​ការ​រកឃើញនេះ គឺក្រោយ​ទទួលបាន​លទ្ធផល​តេស្ត​លើកទី២ នៅ​ថ្ងៃទី៧នៃការ​ធ្វើចត្តាឡីស័ក​របស់​ស្រ្តីជនជាតិអាមេរិករូបនោះ។

បច្ចុប្បន្នអ្នកជំងឺត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត៕

Advertisement
Advertisement