Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ចបរិស្ថាន ឃាត់ខ្លួនមនុស្ស៣នាក់រកឃើញប្រចៀវ ៤៥០ក្បាល

បន្ទាយមានជ័យ : មន្ត្រីឧទ្យានុរក្សបន្ទាយឆ្មារ ដែលប្រចាំការនៅតំបន់បេតិកភណ្ឌភ្នំព្រះ ភ្នំវែង បានចុះឃ្លាំមើលបទល្មើសនៅពេលយប់កាលពីថ្ងៃទី១០ វិច្ឆិកា តាមចំណុវផ្លូវចូលតំបន់ ក៏ប្រទះឃើញជន សង្ស័យចំនួន៣នាក់នៅចំណុចចុងភ្នំវែង ដោយសួរនាំ និងឆែកឆេររកឃើញមងដាក់សត្វ៣ក្បាល សាក់កាដូចំនួន២ និងសត្វប្រចៀវចំនួន ៤៥០ ក្បាល។

មន្ត្រីឧទ្យានុរក្ស បាននាំអ្នកទាំង៣ មកស្នាក់ការធ្វើកិច្ចសន្យា និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែកវត្ថុតាង ត្រូវបានដកហូតទុក និងសត្វប្រចៀវ ត្រូវបានដុតកម្ទេចចោលផងដែរ៕

Advertisement
Advertisement